ការការពារចិត្ត
អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ខ្ញុំបានបង្រៀនព្រះបន្ទូល នៅក្នុងថ្នាក់រៀនព្រះគម្ពីរយុវជន ក្នុងពួកជំនុំប្រចាំតំបន់មួយកន្លែង ហើយខ្ញុំបានខិតខំពិចារណាអំពីបទគម្ពីរ យ៉ាងប្រុងប្រយ័ត្ន ដើម្បីត្រៀមឆ្លើយសំណួរផ្សេងៗ នៅក្នុងពេលបង្រៀន។ ក្រោយមក ក្នុងអំឡុងពេលឆមាសទី១ នៃការបង្រៀនរបស់ខ្ញុំ នៅសាលាព្រះគម្ពីរ ពេលខ្ញុំមានអាយុ៤០ឆ្នាំ មានពេលមួយ ខ្ញុំក៏បានដឹងខ្លួនថា ខ្ញុំបានផ្តល់នូវចម្លើយមិនត្រឹមត្រូវ ចំពោះសំណួរដែលស្រ្តីម្នាក់បានសួរចេញពីចិត្ត ក្នុងពេលបង្រៀននៅថ្ងៃមួយ។ ខ្ញុំដឹងច្បាស់ថា ចម្លើយរបស់ខ្ញុំ នៅថ្ងៃនោះ បាននាំឲ្យគាត់មានការធ្លាក់ទឹកចិត្ត អស់រយៈពេល២ឆ្នាំមកហើយ ដូចនេះ ដើម្បីឲ្យគាត់មានអារម្មណ៍ល្អឡើងវិញ ខ្ញុំមានចិត្តអន្ទះសារចង់ ប្រាប់គាត់ថា ខ្ញុំបានឆ្លើយខុសហើយ។
ខ្ញុំក៏ប្រញាប់ត្រឡប់មកផ្ទះវិញ ហើយទូរស័ព្ទទៅគាត់ ដើម្បីសុំអភ័យទោស សម្រាប់កំហុសរបស់ខ្ញុំ។ គាត់ក៏មិនបាននិយាយអ្វីអស់មួយសន្ទុះ ហើយក៏បញ្ចេញសម្លេងរបៀបឆ្ងល់ថា “សុំទោស ខ្ញុំមិនបានចាំពីបញ្ហានោះទេ នៅពេលនេះ”។ ពេលឮគាត់និយាយដូចនេះ ខ្ញុំក៏បានដឹងថា គាត់មិនបានចាំពីរឿងនោះ ហើយក៏មិនបានពិបាកចិត្តដោយសាររឿងនេះដែរ។ គឺនៅពេលនោះហើយ ដែលខ្ញុំបានដឹងថា ព្រះទ្រង់តែងតែការពារសេចក្តីពិតរបស់ទ្រង់ នៅពេលដែលយើងមានការលូតលាស់ នៅក្នុងការយល់ដឹងព្រះបន្ទូលទ្រង់។ ខ្ញុំសូមអរព្រះគុណព្រះ ដែលបានការពារចិត្តរបស់ស្ត្រីម្នាក់នេះ មិនឲ្យរងគ្រោះ ដោយសារការឆ្លើយខុសនោះ។
យើងជាមនុស្ស ហើយជួនកាល យើងនិយាយខុស ពេលដែលយើងចែកចាយព្រះបន្ទូលព្រះ ដល់អ្នកដទៃ។ ប៉ុន្តែ យើងមានកាតព្វកិច្ចស្វែងយល់អំពីសេចក្តីពិតរបស់ទ្រង់ ហើយត្រូវមានការប្រុងប្រយ័ត្ន ពេលដែលយើងចែកចាយអំពីសេចក្តីពិត(២ធីម៉ូថេ ២:១៥)។…
ចាំអបអរសាទ
កាលខ្ញុំធ្វើជាគ្រូបង្វឹកកីឡា មានពេលមួយ កីឡាករដ៏ក្មេងខ្ចីរបស់ខ្ញុំម្នាក់ត្រូវគេគប់បាល់ចំមុខ នៅពេលដែលគាត់ចូលរួមប្រកួតកីឡាវាយបាល់បេសប៊លកុមារ ជាលើកទីមួយ។ បាល់នោះមិនបានធ្វើឲ្យគាត់ឈឺទេ តែគេអាចមើលដឹងថា គាត់កំពុងតែឈរញ័រខ្លួន។ បានជាគាត់ញ័រខ្លួនដូចនេះ គឺដោយសារគាត់ខ្លាចបាល់។ គាត់បានព្យាយាមវាយកូនបាល់នោះ ដោយចិត្តក្លាហាន នៅក្នុងមួយវគ្គហើយ មួយវគ្គទៀត តែគាត់ហាក់ដូចជា នៅតែមិនអាចវាយបាល់ត្រូវដដែល។ នៅក្នុងវគ្គផ្តាច់ព្រាត់ យើងក៏បានអង្គុយមើលការប្រកួតទាំងអស់សង្ឃឹម ព្រោះគ្មានអ្វីដែលគួរឲ្យអបអរសោះ។ បន្ទាប់មក កីឡាករវ័យក្មេងរូបនេះក៏បានដើរចូលទៅកន្លែងវាយបាល់ តាមវេណរបស់ខ្លួន។ ភ្លាមនោះ គ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលឃើញគាត់វាយបាល់ចំបានល្អ! មិត្តរួមក្រុមរបស់គាត់នាំគ្នាលោតកញ្ឆេង ឪពុកម្តាយ និងមិត្តរួមក្រុមរបស់គាត់ក៏បាននាំគ្នាស្រែកហ៊ោអបអរ ដោយសម្លេងកងរំពង។
ទោះបីជាក្រុមរបស់យើង មិនបានឈ្នះការប្រកួតក៏ដោយ ក៏ខ្ញុំនៅតែលោតចុះលោតឡើង! យើងរាល់គ្នាសុទ្ធតែស្រឡាញ់ក្មេងម្នាក់នេះ ហើយបានជួយអបអរគាត់។ ការនេះបានធ្វើឲ្យខ្ញុំនឹកស្រមៃថា ព្រះអម្ចាស់ក៏បានអបអរយើង ក្នុងពេលណាមួយនៃជីវិតរបស់យើងផងដែរ។ ទ្រង់ស្រឡាញ់យើងខ្លាំងណាស់ ហើយទ្រង់សព្វព្រះទ័យឲ្យយើង “យល់ … ពីទទឹង បណ្តោយ ជំរៅ និងកំពស់នៃសេចក្តីស្រឡាញ់នោះ ហើយឲ្យបានស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទដ៏រកគិតមិនយល់”(អេភេសូរ ៣:១៨-១៩)។
អ្នកខ្លះបានគិតថា ព្រះអម្ចាស់មិនស្រឡាញ់យើងទេ គឺរង់ចាំតែវាយផ្ចាលយើង ពេលដែលយើងភ្លាត់ធ្វើខុស។ ដូចនេះ យើងមានអភ័យឯកសិទ្ធិ ដើម្បីនឹងប្រាប់ពួកគេ អំពីសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលទ្រង់មានចំពោះពួកគេ។ សូមស្រមៃថា ពួកគេនឹងមានចិត្តរីករាយប៉ុណ្ណា ពេលដែលពួកគេបានដឹងថា…
ការកម្សាន្តចិត្តសព្វគ្រប់
ក្នុងអំឡុងពេលដែលខ្ញុំកំពុងបម្រើការ ជាបុគ្គលិកផ្នែកធនធានមនុស្ស នៅក្រុមហ៊ុនសំណង់មួយ យើងបានទទួលការងារសាងសង់មួយចំនួន នៅក្នុងរដ្ឋជិតខាងមួយ។ ការនេះមានន័យថា កម្មករសំណង់របស់យើង ត្រូវធ្វើដំណើរផ្លូវឆ្ងាយរយៈពេល២ម៉ោង ដើម្បីទៅធ្វើការក្នុងរដ្ឋនោះជារៀងរាល់ថ្ងៃ ដោយបូករួមទាំងរយៈពេលធ្វើការងារសំណង់មួយថ្ងៃពេញទៀត។ ដើម្បីកាន់បន្ថយបន្ទុករបស់ពួកគេ យើងក៏បានកក់បន្ទប់ផ្ទះសំណាក់តាមផ្លូវ ឲ្យពួកគេ សម្រាប់ថ្ងៃដែលពួកគេធ្វើការ ប៉ុន្តែ ទន្ទឹមនឹងនោះ យើងក៏បានរៀបចំឲ្យមានឡានទួរីសមួយចំនួន និងអ្នកបើកបរ សម្រាប់អ្នកដែលចង់ស្នាក់នៅផ្ទះសំណាក់។ ពេលនោះ យើងសង្កេតឃើញថា កម្មកររបស់យើងស្ទើរតែទាំងអស់បានសម្រេចចិត្តជិះឡានទួរីស។
មានកម្មករម្នាក់ ក្នុងចំណោមកម្មករដែលឆេវឆាវបំផុតរបស់យើង បានលះចោលអត្តចរិតមិនល្អរបស់គាត់ ពេលដែលគាត់រៀបរាប់ប្រាប់យើង អំពីការរំភើបចិត្ត និងការភ្ញាក់ផ្អើលរបស់ភរិយា និងកូនប្រុសទាំង៤នាក់របស់គាត់ នៅក្នុងយប់ដំបូង ដែលគាត់ធ្វើការផ្លូវឆ្ងាយជាមួយយើង។ ថ្ងៃនោះ គាត់មិនបានប្រាប់ពួកគេថា គាត់បានសម្រេចចិត្តជិះឡានទួរីសត្រឡប់មកផ្ទះវិញទេ ដូចនេះ គាត់ក៏បានត្រឡប់មកផ្ទះវិញ ដោយមិនឲ្យពួកគេដឹង ដើម្បីធ្វើឲ្យពួកគេភ្ញាក់ផ្អើល។ ក្រោយមក ភរិយារបស់គាត់បានទូរស័ព្ទមកម្ចាស់ក្រុមហ៊ុនយើងថា ក្រុមគ្រួសាររបស់ពួកគេនឹង “ស្ម័ក្រស្មោះអស់មួយជីវិត” ចំពោះអ្នកណាក៏ដោយ ដែលយល់អំពីសារៈសំខាន់ដែលគ្រួសារមានចំពោះ កម្មករនីមួយៗ។
យ៉ាងណាមិញ ពួកសិស្សព្រះយេស៊ូវបានដើរតាមទ្រង់ ដោយបានចាកចេញពីគ្រួសាររបស់ខ្លួន ដូចនេះ សម្រាប់អ្នកដែលបានចាកចេញពីផ្ទះ ទោះក្នុងរយៈពេលខ្លីក៏ដោយ ក៏នឹងបានយល់អំពីការកម្សាន្តចិត្ត ដែលពួកសិស្សរបស់ទ្រង់បានទទួល ពីព្រះបន្ទូល ដែលទ្រង់បានមានបន្ទូលសន្យាថា ផ្ទះដ៏អស់កល្បជានិច្ចកំពុងតែរង់ចាំពួកគេ (យ៉ូហាន ១៤:២)។ បន្ទាប់មក ដើម្បីឲ្យសេចក្តីអំណររបស់ពួកគេមានភាពពេញលេញ…
តើមានបំណងប្រាថ្នាធំ ជាការខុសឆ្គងឬ?
តើការមានបំណងប្រាថ្នាខ្ពស់ ជាការខុសឆ្គងឬទេ? តើខុសដែរឬទេ ដែលយើងខំធ្វើឲ្យខ្លួនក្លាយជាមនុស្សដែលលេចធ្លោជាងគេ? ជាការពិតណាស់ ការទាំងអស់នេះអាចជាការខុសឆ្គង។ ការមានបំណងប្រាថ្នាខ្ពស់ អាចជាការខុសឬត្រូវ អាស្រ័យទៅលើគោលដៅ និងអ្វីដែលជំរុញចិត្តយើង គឺយើងអាចសួរខ្លួនឯងថា យើងធ្វើដើម្បីសិរីល្អព្រះ ឬដើម្បីភាពរុងរឿងរបស់ខ្លួនឯង។
ក្នុងបទគម្ពីរ ១ថែស្សាឡូនិច ៤:១ សាវ័កប៉ុលបានប្រាប់យើងថា គ្រីស្ទបរិស័ទត្រូវតែរស់នៅ “ដើម្បីបំពេញបំណងព្រះទ័យព្រះ”។ អ្នកខ្លះចាប់ផ្តើមមានបំណងចិត្តចង់បំពេញព្រះទ័យព្រះ ពេលដែលខ្លួនទើបតែទទួលសេចក្តីសង្រ្គោះ។ អ្នកខ្លះទៀតបានចំណាយពេលរៀនផ្គាប់ព្រះទ័យព្រះបន្តិចម្តងៗ។ តែទោះបីជាការផ្លាស់ប្រែរបស់យើង កើតឡើងភ្លាមៗ ឬមានដំណើរការយឺតៗក៏ដោយ ក៏ក្នុងនាមជាគ្រីស្ទបរិស័ទ យើងត្រូវតែប្រមុលទៅមុខ ឆ្ពោះទៅរកគោលដៅដែលព្រះបានដាក់ឲ្យ គឺមិនមែនដើម្បីបំពេញប្រយោជន៍ផ្ទាល់ខ្លួននោះឡើយ។
ដូចនេះ បើសិនជាយើងកំពុងនៅកន្លែងធ្វើការ នោះយើងអាចសួរថា “តើការរីកចម្រើននៃការងាររបស់ខ្ញុំ ជួយឲ្យខ្ញុំបម្រើអ្នកដទៃ និងថ្វាយសិរីល្អដល់ព្រះឬទេ?” កាលណាយើងមានបំណងប្រាថ្នាធំសម្រាប់ព្រះ នោះយើងត្រូវផ្តោតទៅលើព្រះអង្គ និងទៅលើអ្នកដទៃ ដែលនៅខាងក្រៅខ្លួនយើង ដោយសួរខ្លួនឯងជានិច្ចថា ទ្រង់បានប្រទានអំណោយទានអ្វីខ្លះដល់យើង ហើយតើទ្រង់សព្វព្រះទ័យឲ្យយើងប្រើដោយរបៀបណា?
សាវ័កប៉ុលបានបង្រៀនយើង ឲ្យធ្វើការ “ដោយចិត្តស្មោះត្រង់ ដោយកោតខ្លាចព្រះ” (កូល៉ុស ៣:២២)។ ទោះយើងកំពុងធ្វើការអ្វីក៏ដោយ មិនថាតែនៅក្នុងបន្ទប់ការិយ៉ាល័យ ឬនៅក្នុងទូក ឬក៏នៅកន្លែងណាក៏ដោយ យើងត្រូវបម្រើអ្នកដទៃ ដោយគិតថា យើងកំពុងធ្វើការនេះថ្វាយព្រះ (ខ.២៣-២៤)។
យើងសរសើរដំកើងទ្រង់ និងអរសប្បាយនៅក្នុងទ្រង់បំផុត ពេលដែលយើងធ្វើការ ដោយចិត្តចង់ផ្គាប់ព្រះទ័យទ្រង់…
ព្រះនេត្ររបស់ព្រះយេស៊ូវ
មានពេលមួយ យើងបានឈរតម្រង់ជួរនៅហាងលក់ការ៉េមមួយ។ ខ្ញុំក៏បានកត់សម្គាល់បុរសម្នាក់។ នៅលើផ្ទៃមុខគាត់មានពេញទៅដោយស្លាកស្នាម កើតចេញពីការវ៉ៃតប់គ្នា ហើយខ្នង់ច្រមុះគាត់ក៏វៀច ហើយមានសម្លាកខ្លះៗផង។ សម្លៀកបំពាក់គាត់មិនមានប្រឡាក់អ្វីទេ តែមានសភាពញក់ញី។ ពេលនោះខ្ញុំកំពុងឈរ នៅក្នុងជួរ ដោយមានគាត់ឈរខាងក្រោយ ហើយកូនៗរបស់ខ្ញុំឈរខាងមុខ។
ពេលដែលគាត់និយាយមកកាន់ខ្ញុំជាលើកទីមួយ ខ្ញុំស្តាប់ឮមិនច្បាស់ទេ បានជាខ្ញុំគ្រាន់តែងក់ក្បាលប៉ុណ្ណោះ។ ខ្ញុំមិនបានមើលចំភ្នែកគាត់ទេ។ ពេលនោះ ភរិយារបស់ខ្ញុំ មិនបានមកជាមួយខ្ញុំទេ បានជាគាត់ស្មានថា ខ្ញុំជាបុរសពោះម៉ាយ ហើយគាត់បាននិយាយមកខ្ញុំ យ៉ាងសុភាពថា “ការចិញ្ចឹមកូនតែម្នាក់ឯងអញ្ចឹង ជាការពិបាកហើយ មែនទេ លោក?” សម្លេងរបស់គាត់ធ្វើឲ្យខ្ញុំ បែរមើលទៅគាត់ចំ។ គឺនៅពេលនោះហើយ ដែលខ្ញុំក៏បានឃើញកូនរបស់គាត់ដែរ ហើយខ្ញុំស្តាប់គាត់និយាយប្រាប់ អំពីការដែលភរិយារបស់គាត់បានចាកចេញពីគាត់ តាំងពីយូរមកហើយ។ ពាក្យសម្តីរដ៏ស្រទន់របស់គាត់ មានលក្ខណៈផ្ទុយពីសម្បកក្រៅរបស់គាត់។ ពេលនោះខ្ញុំសោកស្តាយណាស់ ដែលបានគិតខុសអំពីគាត់ ដោយមើលតែតាមសប្បកក្រៅរបស់គាត់។ ព្រះយេស៊ូវបានជួបមនុស្សជាច្រើន ដែលសម្បកខាងក្រៅរបស់ពួកគេ អាចធ្វើឲ្យអ្នកដទៃមិនចង់នៅក្បែរ ដែលក្នុងចំណោមអ្នកទាំងនោះ មានបុរសដែលត្រូវអារក្សចូល(ម៉ាកុស ៥:១-២០)។ តែព្រះអង្គជ្រាបអំពីតម្រូវការក្នុងចិត្តគេ ហើយក៏បានបំពេញការខ្វះខាតនោះ ឲ្យពួកគេ។
ព្រះយេស៊ូវមិនដែលខាននឹងទតមើលយើង ដោយក្តីស្រឡាញ់ឡើយ ទោះបីជាយើងមានស្លាកស្នាមនៃអំពើបាប ហើយមានភាពញក់ញី ដែលបង្ហាញចេញ តាមរយៈការស្ទាក់ស្ទើររបស់យើង។ សូមព្រះអម្ចាស់ ជួយដកភាពឆ្មើងឆ្មៃចេញពីយើង ហើយបំពេញនូវក្តីស្រឡាញ់របស់ព្រះយេស៊ូវវិញ។–Randy Kilgore
សូមទៅតាមផ្លូវផ្សេង
មានពេលមួយ ខ្ញុំបាននិយាយទៅកាន់អ្នកដំណើរទាំងឡាយរបស់ខ្ញុំថា “សូមកុំបារម្ភ ខ្ញុំស្គាល់ផ្លូវ”។ បន្ទាប់មក ខ្ញុំភ្ញាក់ខ្លួនព្រើត ពេលដែលមានសម្លេងមនុស្សបន្លឺឡើងពីក្នុងឧបករណ៍ជីភីអេស(GPS)ថា “សូមបើកតាមផ្លូវផ្សេង…សូមបើកតាមផ្លូវផ្សេង”។ ពេលនោះ មនុស្សទាំងអស់នៅក្នុងឡានក៏បានដឹងថា ខ្ញុំកំពុងវង្វេងផ្លូវហើយ! សព្វថ្ងៃនេះ មានអ្នកបើកបររាប់លាននាក់ បានស្គាល់សម្លេងនោះ ដែលជាសម្លេងប្រាប់ថា ពួកគេបានបើកខុសផ្លូវ ឬបត់តាមផ្លូវខុសហើយ។ ឧបករណ៍ជីភីអេស មិនគ្រាន់តែអាចដឹងថា អ្នកបើកបរកំពុងបើកខុសផ្លូវប៉ុណ្ណោះទេ តែថែមទាំងរកផ្លូវភ្លាមៗ សម្រាប់ឲ្យពួកគេបើកមករកផ្លូវត្រូវវិញ។
ជួនកាលអ្នកដើរតាមព្រះយេស៊ូវ ត្រូវការជំនួយ ដើម្បីឲ្យងាកមករកផ្លូវត្រូវខាងវិញ្ញាណវិញ។ យើងប្រហែលជាមានចេទនាដើរចេញពីផ្លូវនោះ ដោយសារយើងគិតថា យើងចេះជាងគេ ឬរសាត់ចេញបន្តិចម្តងៗ ដោយមិនដឹងខ្លួន ទៅកាន់តែឆ្ងាយទៅៗ ពីផ្លូវដែលព្រះសព្វព្រះទ័យនឹងដើរជាមួយយើង។
ទោះបីជាយ៉ាងណាក៏ដោយ ព្រះមិនដែលទុកយើងចោល ឲ្យគ្មានទីពឹងឡើយ។ ទ្រង់បានប្រទានអ្នកជឿព្រះទាំងអស់ នូវព្រះវិញ្ញាណបរិសុទ្ធ (យ៉ូហាន ១៤:១៦-១៧ ១កូរិនថូស ៣:១៦)ដែលបណ្តាលចិត្តយើងឲ្យដឹងថា ខ្លួនបានប្រព្រឹត្តអំពើបាប(យ៉ូហាន ១៦:៨,១៣)។ ពេលដែលយើងដើរខុសផ្លូវ ទ្រង់បន្លឺសម្លេងដាស់តឿន ហើយដាស់សតិរបស់យើងឲ្យភ្ញាក់ខ្លួនឡើង (កាឡាទី ៥:១៦-២៥)។ យើងប្រហែលជាធ្វើព្រងើយចំពោះការដាស់តឿននោះ ប៉ុន្តែ ការធ្វើដូចនេះ នឹងនាំឲ្យយើងមានគ្រោះថ្នាក់មិនខាន (អេសាយ ៦៣:១០ កាឡាទី ៦:៨)។
យើងពិតជាមានការកម្សាន្តចិត្តណាស់ ដែលបានដឹងថា ព្រះទ្រង់សកម្មជានិច្ច នៅក្នុងជីវិតយើង…
ព្រះប្រាកដជាស្រឡាញ់ខ្ញុំជាងគេ
ក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ខ្ញុំបានបង្កើតក្រុមទ្រទ្រង់ សម្រាប់ជួយគ្រីស្ទបរិស័ទ ដែលកំពុងមានបញ្ហាអត់ការងារធ្វើ។ យើងបានជួយពិនិត្យពាក្យចូលធ្វើការរបស់ពួកគេ ជួយស្វែងរកបណ្តាញការងារ ព្រមទាំងជួយអធិស្ឋានឲ្យពួកគេផងដែរ។ ក្រោមមក មានបញ្ហាមួយកើតឡើង។ គឺនៅពេលដែលពួកគេរកបានការងារធ្វើ ពួកគេស្ទើរតែមិនដែលត្រឡប់មក ចូលរួមក្រុមរបស់យើងវិញ ដើម្បីផ្តល់នូវការទឹកចិត្តឡើយ។ ការនេះបានធ្វើមានភាពឯកោ និងការដាច់ទំនាក់ទំនង កើតមានឡើងកាន់តែខ្លាំងឡើងៗ សម្រាប់អ្នកដែលសល់នៅក្នុងក្រុមទ្រទ្រង់។ ទោះបីជាយ៉ាងណាក៏ដោយ មានបញ្ហាកាន់តែអាក្រក់ជាងនេះទៅទៀត បានកើតឡើង ដោយសារអ្នកខ្លះ ដែលរកបានការងារធ្វើ ហើយមិនដែលបាត់បង់ការងារ។ ពួកគេបានបញ្ចេញយោបល មកកាន់អ្នកដែលមិនទាន់មានការងារធ្វើ ដោយការស្តីបន្ទោស គឺមិនខុសពីការដែលមិត្តភ័ក្រលោកយ៉ូប បានចោទប្រកាន់គាត់ ពេលដែលគាត់កំពុងមានទុក្ខវេទនាថា “បើខ្លួនអ្នកក៏បរិសុទ្ធ ហើយទៀងត្រង់ នោះពិតប្រាកដជាទ្រង់នឹងតើនឡើងជួយដល់អ្នក ព្រមទាំងប្រោសឲ្យទីលំនៅដ៏សុចរិតរបស់អ្នក បានប្រកបដោយសេចក្តីចំរើនផង”(យ៉ូប ៨:៦)។ ក្នុងជំពូក១២ លោកយ៉ូបបានចាប់ផ្តើមនិយាយពាក្យ ដែលអ្នកមានការងារធ្វើ នៅសម័យសព្វថ្ងៃ អាចយល់បាន។ គាត់មានប្រសាសន៍ថា គាត់មិនឲ្យតម្លៃពួកអ្នក ដែលចេះតែមានជីវិតសុខស្រួលជានិច្ចនោះឡើយ (ខ.៥)។
ពេលដែលអ្វីៗមានដំណើរការល្អ យើងប្រហែលជាចាប់ផ្តើមគិតថា យើងជាមនុស្សដែលល្អជាងពួកអ្នកដែលកំពុងមានបញ្ហា ឬជាមនុស្សដែលព្រះស្រឡាញ់ជាង ពួកអ្នកដែលកំពុងមានបញ្ហាហើយ បានជាយើងគ្មានបញ្ហាដូចនេះ។ យើងបានភ្លេចហើយថា លោកិយដែលបានធ្លាក់ចូលក្នុងអំពើបាប បាននាំឲ្យមានផលប៉ះពាល់ មកលើមនុស្សគ្រប់រូប ដោយមិនរើសមុខឡើយ។ ព្រះអម្ចាស់ស្រឡាញ់យើងរាល់គ្នា ហើយយើងរាល់គ្នាសុទ្ធតែត្រូវការទ្រង់ ទោះជាយើងកំពុងមានភាពសុខសប្បាយ ឬកំពុងមានទុក្ខលំបាកក៏ដោយ។ ជ័យជម្នះ…
កូនបាល់ធីប៊ល
ខ្ញុំយល់ថា អ្នកដែលបានផ្តើមគំនិតបង្កើតកីឡាវាយកូនបាល់ ធីប៊ល(T-ball) គឺជាមនុស្សឆ្លាតណាស់ ព្រោះក្នុងកីឡានេះ ក្មេងៗទាំងអស់ នៅក្នុងទីលានប្រកួតសុទ្ធតែទទួលបាននូវការកម្សាន្តសប្បាយ និងក្តីអំណរ ពីការលេងកីឡាប្រភេទនេះ មុនពេលដែលពួកគេភ្លក់រស់ជាតិនៃការខកចិត្ត នៅពេលដែលខ្លួនវាយកូនបាល់ខុស។
ក្នុងកីឡាវាយកូនបាល់ ធីប៊ល គេដាក់កូនបាល់នៅលើកូនបង្គោលជ័រមួយ ដែលមានកម្ពស់ត្រឹមចង្កេះមនុស្សធំ សម្រាប់ឲ្យក្មេងៗអាយុពី៥ ដល់៦ឆ្នាំវាយ។ ក្មេងៗទាំងនោះខំវាយបាល់នោះឲ្យចំ ហើយពួកគេចាប់ផ្តើមរត់។ នៅក្នុងយប់ដំបូង ដែលខ្ញុំបានបង្វឹកក្មេងៗ ក្មេងដែលជាអ្នកវាយកូនបាល់ បានវាយកូនបាល់ត្រូវជាលើកទីមួយ ផ្លោងចេញទៅក្រៅខ្សែបន្ទាត់នៃទីលានប្រកួត។ ភ្លាមនោះ កីឡាករដ៏ក្មេងខ្ចីទាំងអស់ នៅក្នុងទីតាំងនីមួយៗ សុទ្ធតែរត់ទៅរើសកូនបាល់ នៅក្រៅខ្សែបន្ទាត់ ជាជាងឈរចាំ នៅកន្លែងដែលពួកគេត្រូវឈរចាំទទួលបាល់។ ពេលដែលមានកីឡាករណា ក្នុងចំណោមពួកគេ រត់ទៅរើសបានកូនបាល់នោះហើយ គាត់ក៏ងាកមករកអ្នកដែលចាំទទួលកូនបាល់ក្នុងទីលាន តែពេលនោះ គ្មានកីឡាករណាមួយ ចាំទទួលបាល់ក្នុងខ្សែបន្ទាប់ទីលានឡើយ! ព្រោះកីឡាករទាំងអស់ សុទ្ធតែកំពុងឈរផ្តុំគ្នា នៅខាងក្រៅខ្សែបន្ទាប់ទីលាន ទាំងស្រែហោរ យ៉ាងរីករាយក្រៃលែង!
សម្រាប់អ្នកដែលទើបតែបានទទួលជឿព្រះយេស៊ូវ ជាព្រះសង្គ្រោះ ពួកគេក៏មានសេចក្តីអំណរក្រៃលែង ដែលធ្វើឲ្យយើងចង់ចូលរួមអរសប្បាយជាមួយគាត់ដែរ។ មិនមែនមានតែយើងទេ ដែលអរសប្បាយជាមួយគាត់ សូម្បីតែពួកទេវតា នៅក្នុងនគរស្ថានសួគ៌ ក៏មានការត្រេកអរ ផងដែរ(លូកា ១៥:៧)។ អ្នកដែលទើបទទួលជឿព្រះយេស៊ូវ បានចាប់ចិត្តស្រឡាញ់ព្រះ ហើយមានចិត្តរំភើបណាស់ ដោយបានស្គាល់ទ្រង់ និងរៀនព្រះបន្ទូលទ្រង់។
ទោះជាយ៉ាងណាក៏ដោយ…
ការក្បត់ខាងផ្លូវអារម្មណ៍
ពីរបីឆ្នាំមុន ខ្ញុំបានអានបទគម្ពីរម៉ាថាយ ជំពូក២៦ ជាមួយមិត្តភ័ក្រម្នាក់ ដែលបទគម្ពីរនេះនិយាយអំពីព្រះយេស៊ូវ ក្នុងសួនច្បារគែតសេម៉ានី។ ខណៈពេលយើងកំពុងអាន គាត់ក៏បាននិយាយប្រាប់ខ្ញុំថា បើគាត់បានទៅសួនច្បារគៃតសេម៉ានីជាមួយព្រះយេស៊ូវ នោះគាត់ច្បាស់ជានៅចាំយាមជាមួយទ្រង់។ គាត់នឹងមិនដេកលក់ជាដាច់ខាត! គាត់ក៏និយាយទាំងឈឺចិត្តថា “ហេតុអ្វីបានជាពួកសាវ័កនៅតែដេកលក់ បន្ទាប់ពីបានឮព្រះយេស៊ូវមានបន្ទូលថា ទ្រង់កំពុងមានចិត្តព្រួយជាពន់ពេក ស្ទើរតែនឹងស្លាប់ទៅហើយនោះ? តាមពិត ពេលនោះទ្រង់កំពុងតែទទូចដល់ពួកគេហើយ”(ខ.៣៨)។
បន្ទាប់មក ខ្ញុំក៏បានគិតអំពីការលំបាក ដែលក្រុមគ្រួសាររបស់យើងម្នាក់ៗបានជួបប្រទះ ពេលដែលយើងកំពុងជាប់រវល់នឹងការងារជាច្រើនម៉ោង បានជាខ្ញុំសួរគាត់ថា “តើមានពេលប៉ុន្មានដងហើយ ដែលកូនៗរបស់យើង បានខំរកមើលយើង ក្នុងចំណោមហ្វូងមនុស្ស ពេលសាលារៀនមានពិធីអ្វីមួយ ដោយសង្ឃឹមថា នឹងឃើញយើងនៅទីនោះដែរ? តើកូនៗរបស់យើងប្រឈមមុខនឹងបញ្ហាតែម្នាក់ឯង ដោយសារយើងកំពុងនៅឆ្ងាយ ឬមានការជាប់រវល់ឬ? ក្រុមគ្រួសារ និងមិត្តភ័ក្ររបស់យើង កំពុងត្រូវការការយកចិត្តទុកដាក់ពីយើងដោយផ្ទាល់។ សូម្បីតែព្រះយេស៊ូវ ទ្រង់ក៏បានប្រាប់ពួកសិស្សទ្រង់ ឲ្យនៅចាំយាម ហើយអធិស្ឋានជាមួយទ្រង់ផងដែរ”(មើល ខ.៤០-៤៥)។
ការព្យាយាមថ្លឹងថ្លែងសេចក្តីត្រូវការផ្ទាល់ខ្លួន ជាមួយនឹងសេចក្តីត្រូវការរបស់អ្នកដែលយើងស្រឡាញ់និងបម្រើ គឺមិនមែនជាការងាយទេ ប៉ុន្តែ បើយើងមិនបានថ្លឹងថ្លែងទេ នោះមានន័យថា យើងកំពុងតែមានការក្បត់ខាងផ្លូវអារម្មណ៍ហើយ។ ពេលដែលយើងគិតអំពីពួកសាវ័កដែលបានធ្វើឲ្យព្រះយេស៊ូវខកព្រះទ័យ នៅក្នុងសួនច្បា សូមយើងពិចារណាផងដែរ អំពីរបៀបដែលយើងអាចបង្ហាញការយកចិត្តទុកដាក់ ចំពោះអ្នកជាទីស្រលាញ់ និងគិតពីប្រយោជន៍របស់ពួកគេនៅថ្ងៃនេះ។ ឱព្រះអម្ចាស់អើយ សូមជួយឲ្យយើងខ្ញុំស្រឡាញ់អ្នកដទៃ តាមរបៀបដ៏ត្រឹមត្រូវ។—Randy Kilgore
ការឆ្លើយតប ដ៏ភ្ញាក់ផ្អើល
បន្ទាប់ពីយើងបានជួលផ្ទះ អស់រយៈពេល១០ឆ្នាំ ក្នុងទីតាំងដ៏ទាក់ទាញ ម្ចាស់ផ្ទះស្រាប់តែត្រូវការលក់ផ្ទះដែលយើងជួលនោះ។ ដូចនេះ ខ្ញុំក៏ទូលសូមឲ្យព្រះកែប្រែស្ថានការណ៍នេះ ដើម្បីឲ្យខ្ញុំនិងភរិយារបស់ខ្ញុំអាចស្នាក់នៅកន្លែងដ៏កក់ក្តៅនេះទៀត ព្រមទាំងបានមើលកូនរបស់យើងធំធាត់ឡើង នៅទីនោះទៀត។ ប៉ុន្តែ ព្រះមានបន្ទូលថា ទេ ចំពោះពាក្យសំណូមរបស់យើង។
ពេលដែលខ្ញុំមានតម្រូវការអ្វីមួយ ខ្ញុំក៏មានការបារម្ភថាខ្ញុំប្រហែលកំពុងទូលសូមរបស់អ្វី ដែលខ្ញុំមិនត្រូវទូលសូម ឬប្រហែលជាខ្ញុំមិនសក្តិសម នឹងទូលសូមការនោះពីទ្រង់ទេ។ ប៉ុន្តែ ពេលដែលព្រះទ្រង់មានបន្ទូលថា ទេ ទ្រង់មិនមានបំណងអង្រួនជំនឿរបស់យើងឲ្យរង្គោះរង្គើរឡើយ ដ្បិតយើង បានតាំងនៅជាប់ ឬ ត្រូវបានហុំព័ទ្ធ ក្នុងសេចក្តីស្រឡាញ់របស់ទ្រង់ហើយ។ ក្នុងបទគម្ពីរអេភេសូរ ជំពូក៣លោកប៉ុលយល់ថា អ្នកណាដែលស្គាល់សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដោយការប្រកបស្និទ្ធស្នាលនឹងទ្រង់(ខ.១៦-១៧) អ្នកនោះអាចទុកចិត្តថា ទ្រង់បានបដិសេធសេចក្តីសំណូមរបស់ខ្លួន ដោយព្រះទ័យស្រឡាញ់ទេ។
បន្ទាប់ពីព្រះបានបដិសេធសេចក្តីសំណូមរបស់ខ្ញុំ មិនទាន់បានយូរប៉ុន្មានផង មិត្តភ័ក្រ្តរបស់យើង ដែលថ្វាយបង្គំក្នុងព្រះវិហារជាមួយគ្នា បានឲ្យយើងជួលផ្ទះរបស់ពួកគេ ខណៈពេលដែលពួកគេកំពុងផ្លាស់ទៅនៅផ្ទះផ្សេង។ កន្លែងថ្មីរបស់យើង មានសម្ភារៈថ្មីៗ ប្រព័ន្ធទឹកភ្លើងក៏ថ្មីទៀត និងមានបន្ទប់ច្រើនជាងមុន ហើយថែមទាំងមានទីតាំងនៅមាត់សមុទ្រទៀត ដូចនេះ យើងអាចមើលទេសភាពសមុទ្រដ៏ស្រស់ស្អាត ដែលមានកប៉ាល់ ទូកក្តោង និងស្តាប់សម្លេងសមុទ្រ ដែលរំឭកយើងជារៀងរាល់ថ្ងៃថា ព្រះទ្រង់ពិតជាធំជាងបញ្ហាដែលយើងកំពុងជួប។ ដូចនេះ ព្រះវបិតាដែលពេញដោយក្តីស្រឡាញ់ បានប្រើមិត្តដ៏ជាទីស្រឡាញ់របស់យើង ដើម្បីប្រទានលើសពីអ្វីដែលយើងបានសូមទៅទៀត។
ទោះបីជាព្រះប្រទានពរយើង លើសពីការរំពឹងគិតរបស់យើង ឬតិចជាងអ្វីដែលយើងប្រាថ្នាចង់បានក៏ដោយ ក៏យើងនៅតែអាចទុកចិត្តថា…